វគ្គបណ្ដុះបណ្ដាល ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយគម្រោង ពង្រឹង ការផ្សព្វផ្សាយកសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងខេត្តពោធិ៍សាត់និងកំពង់ឆ្នាំង។ គម្រោងនេះ ត្រូវបានអនុវត្ត ក្រោមថវិកា ពីកម្មវិធី ASPIRE នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តគម្រោងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែសីហាឆ្នាំ 2019 វគ្គបណ្ដះបណ្ដាល ដល់អ្នកផ្សព្វផ្សាយកសិកម្ម និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ខេត្តនិងថ្នាក់ស្រុក ត្រូវបានរៀបចំឡើង ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការ ពីវិទ្យាស្ថានអន្តរជាតិស្ដារឡើងវិញ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាព ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីពាក់ព័ន្ធ ពីប្រព័ន្ធកសិកម្មចម្រុះ ជម្រើស គាំទ្រការសម្រេចចិត្តការគ្រប់គ្រងថវិកា ការរៀបចំផែនការផលិតកម្មនិងផែនការមុខរបរ ។
បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះភ្នាក់ងារផ្សព្វផ្សាយឃុំ នឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់កសិករដែលបានជ្រើសរើសសម្រាប់រៀបចំជាកសិដ្ឋានបង្ហាញប្រព័ន្ធកសិកម្មចំរុះនៅក្នុងភូមិចំនួន 23 នៅក្នុងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំង។
Comments
Post a Comment