Skip to main content

Posts

Showing posts from August, 2019

សិក្ខាសាលាស្តីពីហានិភ័យពីការប្រែប្រួលអាកាសធាតុ នៅខេត្តបាត់ដំបង

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ នេះ គម្រោង  DE-RISK  បានរៀបចំសិក្ខាសាលាដើម្បីស្វែងយល់ពីមុខរបរចិញ្ចឹមជីវិតរបស់ប្រជាកសិករនៅក្នុងតំបន់ក្សេត្របរិស្ថាន នៃប្រទេសកម្ពុជា ដោយប្រៀបធៀបស្ថានភាពមុខរបរចិញ្ចឹមជីវិតនាពេលបច្ចុប្បន្ននិងរយៈពេលកន្លងមក តើវាមានអ្វីប្រែប្រួល។ បន្ថែមពីនេះទៅទៀតគម្រោងបានពិភាក្សាផងដែរ អំពីប្រព័ន្ធកសិកម្មសំខាន់ៗដូចជាផលិតកម្មដំណាំស្រូវ (ស្រូវវស្សា ស្រូវប្រាំង ស្រូវតំបន់ខ្ពង់រាប) ដំណាំកសិឧស្សាហកម្ម ដំណាំដែលផ្ដល់ប្រាក់ចំណូលខ្ពស់សម្រាប់កសិករ។  នៅក្នុងប្រព័ន្ធកសិកម្មនីមួយៗគម្រោងបានធ្វើការប្រមូលព័ត៌មានស្តីពីប្រតិទិនដាំដុះ ការអនុវត្តការគ្រប់គ្រងផលិតកម្មកសិកម្ម​ ស្វែងយល់ពីហានិភ័យឬការប្រឈមដែរកសិករបាននិងកំពុងជួបប្រទះពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះគម្រោងនឹងធ្វើការពិភាក្សា អំពីប្រភេទព័ត៌មានអាកាសធាតុ រយៈពេលដែលត្រូវការព័ត៌មានអាកាសធាតុ ក៏ដូចជា អនុសាសន៍ដើម្បីឆ្លើយតបទៅនឹងការប្រឈមឬក៏ហានិភ័យដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ មកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងប៉ៃលិន)

ការចងក្រងក្រុមកសិករផលិតឈើហូបផ្លែ ដើម្បីភ្ជាប់ទៅទីផ្សារ នៅខេត្តកោះកុង

ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 8 ខែសីហាឆ្នាំ 2019 ក្រុមការងារគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាតំបន់ទន្លេមេគង្គ (BCCP) ដែលមានលោក សម វិទូ មន្ត្រីផ្នែកសាវប្បកម្ម និងលោក យឹម សុខសុភាស់ មន្ត្រីផ្នែកចងក្រងក្រុមផលិតនិងទីផ្សារ បានធ្វើដំណើរទស្សនកិច្ច ចុះត្រួតពិនិត្យការអនុវត្ត បច្ចេកទេសកសិកម្ម និងផ្តល់ការពង្រឹងដល់ក្រុមផលិតឈើហូបផ្លែ នៅស្រុកថ្មបាំង និងស្រុកស្រែអំបិលខេត្តកោះកុង។ ក្រុមការងារបានជួបប្រជុំជាមួយមេដឹកនាំក្រុមផលិតឈើហូបផ្លែ (ទុរេន សាវម៉ាវ មង្ឃុត ទៀបបារាំង ចេក ក្រូចវល្លិ) ដើម្បីពិភាក្សា អំពីការចងក្រងលក្ខន្តិកៈ ក៏ដូចជាផែនការផលិតរបស់ក្រុមអោយមានភាពច្បាស់លាស់ ដែលអោយសមាជិកក្រុមផលិតទាំងអស់ត្រូវសម្រេចធ្វើរួមគ្នា។ នៅក្នុងពេលប្រជុំ ក៏បានពិភាក្សាផងដែរអំពីចក្ខុវិស័យរបស់ក្រុមផលិតទៅថ្ងៃខាងមុខ។ ជាទូទៅកសិករមានការចាប់អារម្មណ៍ក្នុងការចងក្រងក្រុមផលិត ដើម្បីលក់ផលិតផលទៅកាន់ទីផ្សារឲ្យទទួលបានតម្លៃខ្ពស់ និងធានាបានទីផ្សារសម្រាប់ផលិតផលដែលខ្លួនផលិតបាន។ លើសពីនេះទៅទៀត ក្រុមកសិករចង់បង្កើតឱ្យមាន អត្តសញ្ញាណច្បាស់លាស់សម្រាប់ផលិតផលរបស់ខ្លួន ដោយមានដាក់ស្លាកសញ្ញា ត្រឹមត្រូវ ដើម្បីបញ្ជាក់ថាផលិតផលនេះជាផលិត ដែលផលិតដោយក្រុមផលិតមក

ការបណ្ដុះបណ្ដាល ភ្នាក់ងារផ្សព្វផ្សាយឃុំស្តីពីប្រព័ន្ធកសិកម្មច​ម្រុះ

វគ្គបណ្ដុះបណ្ដាល ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយគម្រោង ពង្រឹង ការផ្សព្វផ្សាយកសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងខេត្តពោធិ៍សាត់និងកំពង់ឆ្នាំង។ គម្រោងនេះ ត្រូវបានអនុវត្ត ក្រោមថវិកា ពីកម្មវិធី ASPIRE នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តគម្រោងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែសីហាឆ្នាំ 2019 វគ្គបណ្ដះបណ្ដាល ដល់អ្នកផ្សព្វផ្សាយកសិកម្ម និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ខេត្តនិងថ្នាក់ស្រុក ត្រូវបានរៀបចំឡើង ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការ ពីវិទ្យាស្ថានអន្តរជាតិស្ដារឡើងវិញ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាព ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីពាក់ព័ន្ធ ពីប្រព័ន្ធកសិកម្មចម្រុះ ជម្រើស គាំទ្រការសម្រេចចិត្តការគ្រប់គ្រងថវិកា ការរៀបចំផែនការផលិតកម្មនិងផែនការមុខរបរ ។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះភ្នាក់ងារផ្សព្វផ្សាយឃុំ នឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់កសិករដែលបានជ្រើសរើសសម្រាប់រៀបចំជាកសិដ្ឋានបង្ហាញប្រព័ន្ធកសិកម្មចំរុះនៅក្នុងភូមិចំនួន 23 នៅក្នុងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំង។