នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ នេះ គម្រោង DE-RISK បានរៀបចំសិក្ខាសាលាដើម្បីស្វែងយល់ពីមុខរបរចិញ្ចឹមជីវិតរបស់ប្រជាកសិករនៅក្នុងតំបន់ក្សេត្របរិស្ថាន នៃប្រទេសកម្ពុជា ដោយប្រៀបធៀបស្ថានភាពមុខរបរចិញ្ចឹមជីវិតនាពេលបច្ចុប្បន្ននិងរយៈពេលកន្លងមក តើវាមានអ្វីប្រែប្រួល។ បន្ថែមពីនេះទៅទៀតគម្រោងបានពិភាក្សាផងដែរ អំពីប្រព័ន្ធកសិកម្មសំខាន់ៗដូចជាផលិតកម្មដំណាំស្រូវ (ស្រូវវស្សា ស្រូវប្រាំង ស្រូវតំបន់ខ្ពង់រាប) ដំណាំកសិឧស្សាហកម្ម ដំណាំដែលផ្ដល់ប្រាក់ចំណូលខ្ពស់សម្រាប់កសិករ។ នៅក្នុងប្រព័ន្ធកសិកម្មនីមួយៗគម្រោងបានធ្វើការប្រមូលព័ត៌មានស្តីពីប្រតិទិនដាំដុះ ការអនុវត្តការគ្រប់គ្រងផលិតកម្មកសិកម្ម ស្វែងយល់ពីហានិភ័យឬការប្រឈមដែរកសិករបាននិងកំពុងជួបប្រទះពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះគម្រោងនឹងធ្វើការពិភាក្សា អំពីប្រភេទព័ត៌មានអាកាសធាតុ រយៈពេលដែលត្រូវការព័ត៌មានអាកាសធាតុ ក៏ដូចជា អនុសាសន៍ដើម្បីឆ្លើយតបទៅនឹងការប្រឈមឬក៏ហានិភ័យដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ មកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេស...
សម្រាប់ការអភិវឌ្ឍកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព ដោយ យឹម សុខសុភាស់